ព័ត៌មានជាតិ

ហាយឡែនឌ័រ បុករថយន្តសាំយ៉ុង បណ្តាលឲ្យរងការខូចខាតទាំងសងខាង បញ្ចប់ត្រឹមសំណាង១០០ដុល្លារ

ភ្នំពេញៈ រថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បានបើកជ្រុលទៅបុករថយន្តម៉ាកសាំយ៉ុង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែត្រូវបញ្ចប់ដោយទឹកប្រាក់១០០ដុល្លារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទី ថ្ងៃត្រង់ទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៥៦៦ កែងផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍ខាងលើ មិនមានអ្នកណាអះអាងថា រថយន្តមួយណាល្បឿនលឿនឬយឺតនោះទេ តែអ្នកឃើញហេតុការណ៍គ្រាន់តែនិយាយប្រាប់ថា រថយន្តម៉ាកហាយឡែនឌ័រ ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3455 បើកតាមបណ្តោយផ្លូវ៣១៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្តម៉ាកសាំយ៉ុង អត់ស្លាកលេខ ពណ៌សំបកឪឡឹក ចំតួរថយន្តផ្នែកខាងស្តាំ នៅក្បែរកង់ក្រោយបណ្តាលឲ្យកំពិតយ៉ាងដំណំ និងបែកកង់ខាងក្រោយផ្នែកខាងស្តាំខណៈរថយន្តសាំយ៉ុងកំពុងតែបើកតាមបណ្តោយផ្លូវ៥៦៦ទិសដៅពីលិចទៅកើតហើយរថយន្តហាយឡែនឌ័រក៏រងការខូចខាតកាងមុខផ្នែកខាងឆ្វេងផងដែរ។

ក្រោយពេលកើតហេតុភាគីទាំសងខាងនិយាយចរចារគ្នាដោយមិនចង់វែងឆ្ងាយ ដោយខាងរថយន្តសាំយ៉ុងសុខចិត្តចេញថ្លៃជួសជុលទៅឲ្យខាងរថយន្តហាយឡែនឌ័រចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងតែម្តង៕

https://youtu.be/bWznJSkxiOw

មតិយោបល់