ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយធុនធំ២គ្រឿងពន្លះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសស្រាលធ្ងន់!

កំពង់ឆ្នាំងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើង រវាងរថយន្តធុនធំ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ លើផ្លូវជាតិគីឡូម៉ែត្រ១០៤-១០៥ ស្ថិតក្នុង ភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ធ្វើដំណើរច្រាសទិស លុះមកដល់ចំណុចខាងលើ ក៏បានរេចង្កូត ទៅបុក និងរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយដូចគ្នា ពណ៌ខៀវ បណ្តាលឲ្យមនុស្ស២នាក់របួសស្រាលធ្ងន់តែម្តង ចំណែករថយន្តទាំង២គ្រឿងត្រូវបានខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានចុះមកដល់រួចធ្វើការវាស់វែងរកខុសត្រូវ ហើយបានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់