ព័ត៌មានជាតិ

រថយន្តដឹកក្តារបោលបុករបងសាលាពេទ្យបាក់អស់១ផ្ទាំង និងមនុស្ស២នាក់រងរបួសធ្ងន់ នៅក្បែរមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញៈ រថយន្តធន់ធំដែលមានផ្ទុកក្តាជាច្រើន បានបោលបុករបងសាលាពេទ្យបាក់អស់មួយផ្ទាំងធំ និងបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន២នាក់រងរបួសធ្ងន់ផងដែរ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៧ នៅចំណុចរបងសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ ផ្លូវលេខ ២៧១ កែងនិងផ្លូវលេខ ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-8021 មួយគ្រឿងដែលមានដឹកក្តារជាកំណាត់ៗជាច្រើនពេញក្នុងរថយន្ត ដែលបើកបរដោយបុរសម្នាក់ និងមានបុរសជាព្រូម្នាក់រួមដំណើរជាមួយផងដែរ បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតខាងលើ ក៏ជាន់ហ្វ្រាំងមិនស៊ីអ្នកបើកបរក៏បានបួងចង្កូតបោលទៅបុករបងសាលាទេព្យបណ្តាលឲ្យបាក់អស់មួយផ្ទាំងធំ និងបណ្តាលឲ្យបុរសជាព្រូ និងស្ត្រីអ្នកដំណើរម្នាក់រងរបួសយ៉ាងធ្ងន់ផងដែរ។

ក្រោយពេលកើតហេតុ បុរសអ្នកបើកបររថយន្តបង្កបានបញ្ជូនជនរងគ្រោះទាំង២នាក់យកទៅកាន់មន្ទីរពេទ្យ ចំណែកឯរថយន្តដឹកក្តារបង្កត្រូវបានសម្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់