ភ្នំពេញៈ បុរសម្នាក់ត្រូវបានគេសង្ស័យថាមានគេអារ.ក បម្រុងសម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិ ប៉ុន្តែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ ឈាមកក្លាក់ពេញខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ បេតុង ជិតបន្ទាយយោធាកងពលតូចទ័ពពិសេសឆ័ត្រយោងលេខ៩១១ ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាបុរសនោះឈ្មោះ ខៀវ សុភី អាយុប្រហែល៣៨ឆ្នាំ មានស្រុកកំណើត នៅភូមិដូនអៀត ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
តាមការបញ្ជាក់ព័ត៌របស់បងប្អូនសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា បុរសម្នាក់នេះបានឡើងមកធ្វើរកានៅភ្នំពេញបាន៣ថ្ងៃហើយ ដោយធ្វើព្រូឡានរបស់គេ លុះពេលល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ គាត់បានសុំគេទៅផ្ទះប៉ុន្តែគេមិនឲ្យទៅទេ ព្រោះយប់ហើយ លុះពេលបន្ទាប់មកទៀតក៏បាត់រូបគាត់ឈឹងតែម្តងដោយមិនដឹងថាគាង់ទៅណាឡើយ។ ពេលនោះខាងថៅកែរបស់ជនរងគ្រោះបានទាក់ទងទៅខាងសាច់ញាតិដែរតែមិនឃើញក៏មានការផ្អើលឆោឡោឡើងតែម្តង ទើបនាំគ្នាតាមស្វែងរកតែរកមិនឃើញ លុះមកដល់ថ្ងៃកើតហេតុក៏ប្រទះបុរសដែលជាជនរងគ្រោះនេះបានរងរបួសកយ៉ាងដំណំ និងហូរឈាមកក្លាក់ជោកខ្លួន បន្ទាប់មកត្រូវបាននគរបាលបញ្ជូនទៅកាន់គ្លីនិកមួយនៅជិតនោះដែរ ដោយបានសង្ស័យថា បុរសនោះអាចមានគេលួចអាករដើម្បីផ្លន់យកទ្រព្យសម្បត្តិ។
ប្រជាពលរដ្ឋបាននិយាយថា មិនមាននរណាម្នាក់បានឃើញថាបុរសម្នាក់នេះ ត្រូវគេអារកសម្លាប់ដោយផ្ទាល់ភ្នែកនោះទេ គឺនៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើងគឺពួកគាត់បានឃើញបុរសខាងលើ ដើរតាមផ្លូវបេតុងតែម្នាក់ឯងក្នុងស្ថានភាពរបួសបំពង់កហូរឈាមស្រោចខ្លួន តាំងពីចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ តាមបណ្ដោយផ្លូវជាតិលេខ៤។ បន្ទាប់មកបានដើរចូលទៅតាមច្រកផ្លូវចូលរោងចក្រកាត់ដេរយ៉ាកជីង ស្ថិតនៅក្នុងភូមិតាសេក សង្កាត់កំបូល ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះនគរបាលប៉ុស្ដិ៍កំបូលបានចុះទៅកាន់ ទីនោះនាំយកបុរសខាងលើទៅកាន់មណ្ឌលសុខភាពកំបូល ដើម្បីឲ្យគ្រូពេទ្យជួយរុំរបួសមុនពេលបញ្ជូនបន្តទៅ កាន់មន្ទីរពេទ្យនៅភ្នំពេញបន្តទៀត។
តាមការសន្និដ្ឋានរបស់បងប្អូនសាច់ញាតិថាបុរសខាងលើត្រូវបានគេលួចអារ.កបម្រុងសម្លាប់ ប៉ុន្តែមិនបានសម្រេច ពីព្រោះជនរងគ្រោះតាំងពីដើមមក គឺជាមនុស្សស្លូតត្រង់ណាស់ មិនមានដែលមានរឿងជាមួយបងប្អូនណានោះទេ ទើបគាត់សន្និដ្ឋានថាជាអំពើរឃាតកម្មបែបនេះ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបងប្អូនសាច់ញាតិមកទទួលដើម្បីយកទៅសង្រ្គោះនៅឯភ្នំពេញបន្តទៀត៕
https://youtu.be/xrc7r4vLaoA
មតិយោបល់