ព័ត៌មានជាតិ

បុរសម្នាក់ដើរតាមផ្លូវ ស្រាប់តែខ្យល់គដួលផ្ងារក្រោយស្លាប់..

កណ្តាល: មានករណីបុរសវ័យចំណាស់ បានខ្យល់គ​ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ពុទ្ធមណ្ឌលកម្ពុជា ភូមិស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ កេង ចិន្តា ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ មានស្នាមដាច់រលាត់ស្បែកក្បាលផ្នែកខាងក្រោយ(ស្លាប់) ។

មុនពេលកើតហេតុ ជនរងគ្រោះបានមកពីមើលមងដាក់ត្រីនៅចំណុចអាងទឹកបឹងធំ ដោយដើរតាមផ្លូវលំពុទ្ធមណ្ឌល ពេលមកដល់ផ្លូវបត់ចូលផ្ទះជនរងគ្រោះបានដួលផ្ងារក្រោយបណ្តាលឲ្យមានស្នាមដាច់រលាត់សាច់ក្បាលខាងក្រោយរួចក៏ដេកសន្លប់នៅនឹងចិញ្ចើមផ្លូវ បន្ទាប់មកមានអ្នកដំណើរឃើញក៏បានទៅប្រាប់ដំណឹងដល់គ្រួសារជនរងគ្រោះ ពេលបានទទួលព័ត៌មានក្រុមគ្រួសារបាននាំគ្នាមកមើលនិងយកជនរងគ្រោះទៅមន្ទីរពេទ្យរុស្សី ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងចេញលិខិតបញ្ជាក់ថា៖ជនរងគ្រោះស្លាប់ដោយខ្យល់គ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់