ត្បូងឃ្មុំ: ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានប្រាប់ថា នៅវេលាម៉ោង១០:៤៥នាទីយប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅភូមិតាប៉ាវបំពេញទេស ឃុំរកាពរប្រាំ ស្រុក-ខេត្តត្បូងឃ្មុំ មានអគ្គិភ័យកើតឡើង០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុង ចំនួន០២ខ្នងផ្ទះ ១- ឈ្មោះ ណុះ ម៉ាន ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ផ្ទះធ្វើឈើប្រកក្បឿង ទំហំ៧×១២ម៉ែត្រ
២-ឈ្មោះ ហ៊ីម ម៉ាត់លីប ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរឥស្លាម ផ្ទះធ្វើឈើប្រកក្បឿង ទំហំ៦×៨ម៉ែត្រ។
ហេតុការណ៍ខាងលើនេះ កើតឡើងដោយសារធ្វេសប្រហែសដុតទៀនបំភ្លឺមិនបានពន្លត់៕
មតិយោបល់