ព័ត៌មានជាតិ

អស់ទាស់ហ្មងពូអើយពូ! ស្ត្រីរកស៊ីផ្លូវភេទម្នាក់ចរចារគ្នាជាពូកង់បីក្នុងការទៅរួមមេត្រីមិនត្រូវ ធ្វើឲ្យបុរសនោះខឹងទាញស៊ាំម៉ូរ៉ៃកាប់ បណ្តាលឲ្យរបួសដៃ!

ភ្នំពេញៈ ស្ត្រីរកស៊ីផ្លូវភេទម្នាក់ ជិះម៉ូតូកង់បី ត្រូវបានម្ចាស់រមក់កង់បី យកដាវសាំម៉ូរៃ កាប់បណ្ដាលឲ្យរងរបួសដៃហូរឈាមស្រោចខ្លួន ខណៈពេលដែលពួកគេធ្វើដំណើរទៅផ្ទះសំណាក់និយាយមិនត្រូវរ៉ូវគ្នា បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង១០នាទីយប់ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ទល់ក្រុមហ៊ុន សន្តិសុខ GARUDA ។

បើតាមសម្តីរបស់ស្ត្រីរងគ្រោះ ដែលជានារីរកស៊ីផ្លូវភេទពេលរាត្រី បានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានឈរនៅម្ដុំវត្តភ្នំ ស្រាប់តែមានបុរសរត់ម៉ូតូកង់បីម្នាក់បានមកហៅនាងទៅដេកជាមួយគេ ដោយនាងទារថ្លៃខ្លួន ៣ម៉ឺនរៀល តែបុរសកង់បីនោះមានតែ២ម៉ឺនរៀល ក៏នាងព្រមទៅជាមួយបុរសជិះម៉ូតូកង់នោះ។ ក្រោយមក បុរសកង់បី ក៏ដឹករូបនាងទៅរកផ្ទះសំណាក់នៅម្ដុំបឹងកក់ ហើយខាងបុរសគ្មានលុយឲ្យថ្លៃផ្ទះសំណាក់ ក៏បន្តដំណើរទៅដល់ម្ដុំអង់តែនទួលគោក ស្រ្តីជនរងគ្រោះបាននិយាយថាផ្ទះសំណាក់ឆ្ងាយពេក ក៏ព្យាយាមប្រកែកថា នាងមិនទៅឆ្ងាយពេកទេ នាងខ្លាច ពេលនោះ បុរសក៏មានការខឹងនឹងនារីរងគ្រោះនោះ ស្រាប់តែបុរសនោះ ក៏ស្រែកឡូឡាដាក់នាងរួចយកដាវស៊ាំម៉ូរ៉ៃ មួយដើម ចេញពីម៉ូតូកង់បីរបស់គេ កាប់ទៅលើនាងរងគ្រោះមួយកាំបិត សំដៅក្បាល តែនាងយកដៃឆ្វេងរង ក៏ត្រូវដៃដាច់ បណ្ដាលឲ្យរងរបួសហូរឈាមស្រោចខ្លួន។

បន្ទាប់ពីកើតហេតុ បុរសអ្នកបើកម៉ូតូកង់បី ដែលដកដាវកាប់នារីរងគ្រោះ បានបើកម៉ូតូកង់បីគេចពីកន្លែងកើតហេតុបាត់ស្រមោល។ ទោះជាយ៉ាងណានៅកន្លែងកើតហេតុ នារីរងគ្រោះដែលជានារីរកស៊ីផ្លូវភេទ បានត្រឹមអង្គុយស្រែកយំ សុំឲ្យគេឯងជួយខ្លួន ហើយប្រហែល៥នាទីក៏ក្រុមអ្នកសារព័ត៌មានមកដល់កន្លែងកើតហេតុនិងសួរនាំនិងហៅរថយន្តសាមុយមកដឹកនាងយកទៅពេទ្យតែម្តង៕

មតិយោបល់