ព្រះសីហនុ: ក្មេងប្រុសពិការដៃឆ្វេងម្នាក់ អាយុ៤ឆ្នាំ បានលង់ទឹកស្លាប់កាលពីយប់ទាបភ្លឺថ្ងៃ២៧ ឧសភា ២០១៦នេះ ខណៈដើរតាមម្តាយដែលជាមនុស្សសតិមិនគ្រប់នៅប្រឡាយទឹកក្នុងវាលស្រែ ក្បែរភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ត្រីមូលដ្ឋានឲ្យដឹងថា ស្ត្រីដែលមានសតិមិនគ្រប់នេះ ក្រៅពីមានកូនប្រុសតូចដែលលង់ទឹកស្លាប់នោះ នៅមានកូនប្រុសស្រីតូចៗ ៤នាក់ក្នុងបន្ទុកទៀត បច្ចុប្បន្ន មិនមានផ្ទះសម្បែងស្នាក់នៅទេ គឺសុំផ្ទះបងប្អូនស្នាក់នៅ ខណៈដែលបុរសជាប្តី និងជាឪពុកបានចេញទៅប្រកបរបររកស៊ីនៅស្រុកឆ្ងាយ។
សូមបញ្ជាក់ផងដែរ នេះក៏ដូចសេចក្តីជូនដំណឹងទៅដល់សប្បុរសជន ឬស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប ដើម្បីជួយដោះស្រាយចំពោះមុខ ពិសេសក្មេងៗជាកូនតូចទាំង៤នាក់ មិនទាន់ដឹងអី ត្រូវរស់នៅក្រោមបន្ទុកម្តាយដែលមានសតិមិនគ្រប់នេះ ទំនងជាមិនអាចមើលការខុសត្រូវលើគ្រួសារនេះបានទេ៕
មតិយោបល់