ព័ត៌មានជាតិ

ជនសង្ស័យអស់លក្ខណ៍! ធ្វើសកម្មភាពលួចនៅថ្ងៃចូលឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីម៉ោង៣ និង០០នាទីរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់នឹងករណីលួចគ្រឿងអលង្ការ លួចប្រាក់ និងទូរសព្ទ័ដៃ។

កើតហេតុកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ម៉ោង០៩ និង០៩នាទី នៅចំណុចក្នុងរថយន្តមុខមណ្ឌលសុខភាពភ្នំពេញថ្មី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោច ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ អ៊ិត ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សម្ភារ:បាត់បង់ ក្រវិឡ ០១គូ ។ សម្ភារ:បន្សល់ទុក៖
-ទូរសព្ទ័អាយហ្វូនអេច ០១គ្រឿង
-ខ្សែកអង្កាំ០១តម្លឹងជាង
-ចិញ្ចៀន០១វង់ (ប្រគល់ឲ្យជនរងគ្រោះវិញ)
-អាវុធខ្លី០១ដើម ម៉ាកឡុក១៩ លេខTWS035
-បង់០១
-គ្រាប់១៥គ្រាប់
-អាវុធវែងបាញ់សត្វម៉ាកវ៉ាំងឌឺឡុង ០១ដើម និងផ្លាកលេខឡា០១គូ(ខម) របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់