ព័ត៌មានជាតិ

អ្នកអនាម័យខ្ចីម៉ូតូគ្រូបង្រៀនសាលាបង្រៀនវេសស្លាញ ទៅទិញថ្នាំមួយភ្លែត យកទៅបញ្ចាំនៅកោះពេជ្យមកវិញជាប់ខ្នោះសមត្ថកិច្ច

កណ្តាល: ស្ត្រីម្នាក់បានប្រើល្បិចសុំខ្ចីម៉ូតូពីជនរងគ្រោះដោយប្រាប់ថាខ្ចីជិះទៅទិញថ្នាំឲ្យកូនមួយភ្លែត ហើយក៏ជិះយកទៅបញ្ចាំនៅកោះពេជ្រ មិនស្គាល់យីហោ បានលុយ៤០០ដុល្លារ ហើយលុយនោះទៅសងគេអស់ទៅ។ បន្ទាប់មកជនរងគ្រោះដាក់ពាក្យបណ្តឹង ពេលស្ត្រីជនល្មើសមកវិញត្រូវសមត្ថកិច្ចក្របួចជាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅចំណុច ក្នុងសាលាវេសស្លាញ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កណ្តាល ។

ជនរងគ្រោះឈ្មោះ វៃ ស្រីពៅ ភេទស្រី អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មុខរបរ គ្រូបង្រៀនសាលាវេសស្លាញ។

ជនល្មើសឈ្មោះ ណក់ ច្រឹប ភេទស្រី អាយុ៤៧ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ អនាម័យ នៅក្នុងសាលាវេសស្លាញ ។ សម្ភារ:បាត់បង់ម៉ូតូ១គ្រឿងម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរី២០១៧ ស្លាកលេខភ្នំពេញ 1GJ-1818 ។

បើតាមលោកវរសេនីយ៍ ស កែវពិសិដ្ឋ អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ ជនល្មើស បានសុំខ្ចីម៉ូតូពីជនរងគ្រោះដោយប្រាប់ថាខ្ចីជិះទៅទិញថ្នាំឲ្យកូនមួយភ្លែត ហើយក៏ជិះយកទៅ
បញ្ចាំនៅកោះពេជ្រ មិនស្គាល់យីហោ បានលុយ៤០០ដុល្លារ ហើយលុយនោះទៅសងគេអស់ទៅ។ បន្ទាប់មកក៏ត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹងឲ្យឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានឆ្លើយសារភាពថាខ្លួន ពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះហើយយកទៅបញ្ចាំពិតប្រាកដមែន មូលហេតុដោយសារខ្លួនជំពាក់លុយគេច្រើនពេក៕

មតិយោបល់