ព័ត៌មានជាតិ

បុរសម្នាក់ ខ្យល់គដេកស្លាប់ ក្នុងផ្ទះសំណាក់ឧត្តុងមហាហេង

កណ្តាលៈ បុរសម្នាក់មុខរបរជាងថតរូប បានដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះសំណាក់ ដោយសារខ្យល់គ។

ហេតុការណ៍នេះកាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់ឧត្តុងមហាហេង ស្ថិតក្នុងភូមិចតុទិស ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ តាំង គឹមសេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប ស្ថិតភូមិផ្សារឧដុង្គ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

នគរបាលបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុខាងលើ ឈ្មោះប៊ុន ចាន់វី ភេទស្រី អាយុ៣៥ឆ្នាំ ជាអ្នកបោសសំអាតតាមបន្ទប់ក៏ឲ្យបើកទ្វារមិនព្រមបើកក៏មកយកសោ មួយទៀតមកចាក់ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់តែម្នាក់ឯង បន្ទាប់មកបានរាយការណ៍មកសមត្ថកិច្ចភ្លាម ។ ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញបច្ចេកទេស សហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរនិងមន្ត្រីជំនាញដែលបានចូលរួម ពិនិត្យសាកសពនិងការសន្និដ្ឋានរបស់គ្រូពេទ្យ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គពិតប្រាកដមែន ។

ក្រោយពីការពិនិត្យរួចរាល់មន្ត្រីជំនាញ បានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់