ព័ត៌មានជាតិ

រថយន្តសង្គ្រោះបន្ទាន់បើកលឿនជ្រុលចង្កូតបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់!

ព្រៃវែងៈ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង ធ្វើឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់នៅលើផ្លូវជាតិលេខ៨ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៨ ភូមិជ្រៃសេមារ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ្វតពណ៌សមានបំពាក់សារ៉ែន ស្លាកលេខរដ្ឋ12.2-0521 (រថយន្តពេទ្យ) ខេត្តក្រចេះ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកពីទិសខាងកើតទៅលិច។ លុះដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកសង់កូរ៉េពណ៌ស្លាទុំពាក់ស្លាកលេខ ព្រៃវែង1A-7306 បើកដោយឈ្មោះ ម៉ាញ ត្រា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិប្រមូលដុំ ឃុំស្មោងជើង ស្រុកកំចាយមារ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅព្យាបាលមន្ទីពេទ្យបង្អែកស្រុកស្វាយអន្ទរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះ ដោយអ្នកបើកបររថយន្ត ប្រហែលជាមានការភ័យខ្លាចទើបគេចខ្លួនបាត់ ក្រោយពេលកើតហេតុ ។

បច្ចប្បន្នសមត្ថកិច្ចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ជាខ្លាង ដើម្បីដោះសាយតាមនីតិវិធីច្បាប់៕

មតិយោបល់