បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងអ្នកដើរថ្មើរជើង បណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្រុមទី១១ ភូមិដាច់ព្រាត ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កាន់ ឌី ភេទស្រី អាយុ៥៨ឆ្នាំ ស្នាក់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនទាំងរថយន្តទាំងមនុស្សបាត់ស្រមោលតែម្ដង។
មូលហេតុ អ្នកដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។
សាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់