ព័ត៌មានកីឡា

U-22 ម៉ាឡេស៊ី ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេមបន្ទាប់ពីទទួលជ័យជម្នះ ៣-១ លើក្រុម U-22 មីយ៉ាន់ម៉ា(វីដេអូ)

ក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ បានកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ បន្ទាប់ពីបានផ្តួល ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាអាយុក្រោម ២២ឆ្នាំ ៣-១ កាលពីថ្ងៃច័ន្ទ។

ក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី បានធ្វើកាវាយសម្រុកយ៉ាងខ្លាំង ឈានដល់នាទី ៣៣ កីឡាករ Thanabalan Nadarajah រកបាន ១គ្រាប់ មិនយូប៉ុន្មានកីឡាករ Muhammad Safawi បន្ថែម ១គ្រាប់ទៀត ពោលនៅ ២នាទី បន្ទាប់ ឈានចូលមកដល់នាទី ៨៣ កីឡាករ Thanabalan Nadarajah រកបាន គ្រាប់ទី២ របស់ខ្លួន រយ:ពេល ៤ នាទីក្រោយមក ខ្សែប្រយុទ្ធរបស់មីយ៉ាន់ម៉ា កីឡាករ Than Paing រកបាន ១គ្រាប់ វិញ។ ធ្វើឲ្យក្រុម
U-22 ម៉ាឡេស៊ី ទទួលបាន ៣ពិន្ទុ បន្ថែម និងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមរំលឹកថា U-22 ម៉ាឡេស៊ី និង U-22 មីយ៉ាន់ម៉ា មានពិន្ទុស្មើគ្នានិងបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ SEA Games 2017 នេះ ខណ:ដែល U-22 ម៉ាឡេស៊ី នៅសល់ ១ប្រកួតទៀត៕

//www.youtube.com/watch?v=OS_rWcrYMfY

មតិយោបល់