ព្រះសីហនុ: លោកវរសេនីយ៍ឯក ស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា នៅម៉ោង០៤និង៤០នាទី រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧កន្លងទៅនេះ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុង បានធ្វើការបង្រ្កាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន ជាក់ស្តែងមួយករណី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយចាប់ឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួនពីរនាក់ ទី១.ឈ្មោះ លីវ ចាន់ធឿន ភេទប្រុស អាយុ៣៣ ឆ្នាំស្រុកកំណើតនៅភូមិ ឃុំបឹង ស្រុកបារាយណ៍ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅមិនច្បាស់លាស់ មុខរបរកម្មករសំណង់។ ទី២.ឈ្មោះ ឡាយ ប៊ុនរ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ស្រុកកំណើត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ មុខរបរកម្មករសំណង់។
ករណីនេះសមត្ថកិច្ច ចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៥កញ្ចប់ និងជញ្ជីងថ្លឹងថ្នាំញៀន១៕
មតិយោបល់