ព័ត៌មានជាតិ

សមត្ថកិច្ចខេត្តព្រៃវែង កំពុងតែបន្តរុករកស្ទាក់ចាប់ក្រុមចោរដែលលួចកាច់សោម៉ូតូ ប្រជាពលរដ្ឋ!

ព្រៃវែងៈ លោកវរសេនីយ៍ទោ អ៊ុង ផាន អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងចុះពួនស្ទាក់ចាប់ឃាត់ ក្រុមចោរចូលលួចកាច់សោម៉ូតូ ភូមិក្រាំងចំបក់ ឃុំពានរោង។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១២យប់ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ម៉ៅ ឡាយ ភេទស្រី អាយុ ៥៣ឆ្នាំ ភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ប្រភពព័ត៌មានពីលោកវរសេនីយ៍ទោ អ៊ុង ផាន អធិការ បានឲ្យដឹងថា កាលវេលាម៉ោង១២យប់ មានប្រជាពលរដ្ឋបានមករាយការណ៍ជូនមកដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ថា មានចោរចូលលួច កាច់សោម៉ូតូ ដែលទុកនៅក្រោមផ្ទះជិះចេញទៅ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ម៉ៅឡាយ ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិក្រាំងចំបក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តស្វាយរៀង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកអធិការបានដឹកនាំកម្លាំង ចេញទៅពួនស្ទះនៅចំណុចផ្លូវបំបែកជាបួនឃុំសំរោង ពេលនោះសមត្ថកិច្ចយើងហៅ ដើម្បីសាកសួរ ស្រាប់តែពួកវាបាន ផ្តួលម៉ូតូរត់គេចទាំង២នាក់ កំម្លាំងយើងកំពុងតាមរុករកមុខសញ្ញាទាំង២នេះ ម៉ូតូដែលមុខសញ្ញាផ្តួលចោលនោះ បានយកមកទុកនៅប៉ុស្តិ៍សំរោង។

លុះដល់ម៉ោង៧និង៣០នាទី លោកអធិការបានធ្វើពិធីប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ នៅប៉ុស្តិ៍រដ្ឋបាលឃុំពានរោង៕

មតិយោបល់