ព័ត៌មានកីឡា

U-22 ថៃ ផ្តួល U-22 ហ្វីលីពីន មានភាគរយខ្ពស់ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ក្រុមម្ចាស់ការពារតំណែងជើងឯក U-22 ថៃ បានទទួលជ័យជម្នះលើ U-22 ហ្វីលីពីន ដោយលទ្ធផល ២ទល់០ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៧ នៅកីឡដ្ឋាន Selayang កាលពីថ្ងៃអង្គារ។

កីឡាករក្រុមដំរីវ័យក្មេង របស់ថៃ Montree Promsawat បានរក ១គ្រាប់ នៅនាទី ២៨ បន្ទាប់មកឈានដល់ជិតចប់វគ្គទី១ កីឡាករ Sittichok Kannoo រកបាន ១គ្រាប់ បន្ថែមទៀត ដោយការបញ្ជូនបាល់ពីកីឡាករ Deeromram វ័យ ១៩ ឆ្នាំ យ៉ាងល្អ។ ធ្វើឲ្យក្រុម U-22 ថៃ ទទួលបាន ៣ពិន្ទុ បន្ថែមតាមស្មើជាមួយ U-22 វៀតណាម ពោលគឺ ១០ពិន្ទុដូចគ្នា ខណៈដែល U-22 ឥណ្ឌូណេស៊ី មានត្រឹមតែ ៨ពិន្ទុ ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅថ្ងៃទី ២៤ ក្រុម U-22 ថៃ និងត្រូវប៉ះ U-22 វៀតណាម ដែលជាជំនួបសំខាន់បំផុត ដែលក្រុមទទួលជ័យជម្នះនិងបានឡើងទៅវគ្គបន្ត ហើយក្រុមដែលចាញ់មិនអាចឡើងបានទេ ប្រសិនបើ U-22 ឥណ្ឌូណេស៊ី ឈ្នះ U-22 កម្ពុជា នោះ ឥណ្ឌូណេស៊ី ជាអ្នកឡើងវិញ៕

https://www.youtube.com/watch?v=jGQUeW_k8JY

មតិយោបល់