បាត់ដំបងៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានល្បាតឃើញ និងឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ៩នាក់ ស្រី ៣នាក់ និងមេក្លោង ១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង ស្លាបស្តាំ របស់ប៉ុស្តិ៍។
ក្រោយពីទទួលបទបញ្ជារបស់លោក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ និងលោក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំង ៩នាក់ខាងលើ និងអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន រីឯមេក្លោងខាងលើ ត្រូវបានធ្វើកំណត់ហេតុ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តចាត់ចែងអនុវត្ត តាមនីតិវីធីនៃច្បាប់៕
មតិយោបល់