ព័ត៌មានជាតិ

ភ្លើងឆេះផ្ទះហើយ ឡានទឹកចូលមិនរួចទៀត មានអីអស់រលីងគ្មានសល់!..

ព្រះសីហនុៈ ផ្ទះប្រជាពលរដ្ឋមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ ត្រឹមតែមួយប៉ប្រិចភ្នែក ខណៈដែលភ្លើងកំពុងតែឆេះយ៉ាងសន្ធោសន្ធៅ តែដោយសារបញ្ហាផ្លូវតូចចង្អៀត ឡានទឹកចូលមិនកើត ក៏បណ្តាលឲ្យឆាបឆេះគ្មានសល់តែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះដែលត្រូវអគ្គិភ័យឆេះគ្មានសល់ខាងលើនេះ មានឈ្មោះ ស៊ុន សុីណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែ ដោយអគ្គិភ័យនេះ បានឆាបឆេះផ្ទះមួយខ្នង ដែលសង់ផ្ទាល់ដីមានទំហំ ៧ម៉ែត្រ គុណ៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ឆេះខ្ទេចទាំងស្រុង , ម៉ូតូ១គ្រឿង , ម៉ាសុីនបូមទឹក១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតរងការខូចខាត។

ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា អាចមកពីទុស្សេខ្សែភ្លើង ពេលម្ចាស់មិននៅផ្ទះ៕

មតិយោបល់