ព័ត៌មានជាតិ

សាហាវហួស! ស្រ្តីម្នាក់ ត្រូវជនមិនស្គាល់មុខបាញ់សម្លាប់​ប្លន់យកទ្រព្យសម្បត្តិ

ស្វាយរៀងៈ លោកវរសេនីយ៍ទោ កែវ សុថា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការខេត្តស្វាយរៀង បានប្រាប់ Post News ថា មានករណីប្លន់បាញ់សម្លាប់យកទ្រព្យសម្បត្តិ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល៨ និង៣០នាទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាសួសបានទទួលព័ត៌មានពីឈ្មោះ សូ ឈន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ត្រូវជាប្ដីថាបានប្រទះឃើញសាកសពប្រពន្ធរបស់ខ្លួនដេកស្លាប់នៅក្រោមផ្ទះ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថ ដោយមានការចូលរួមពីគ្រូពេទ្យ និងក្រោមការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញាបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។

ការពិនិត្យឃើញថាសាកសពឈ្មោះ វ៉ា សំអូន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដេកស្លាប់នៅក្រោមផ្ទះជនរងគ្រោះដោយត្រូវជនសង្ស័យបាញ់សម្លាប់១គ្រាប់ ត្រូវចំក្បាលពីសៀតផ្កាខាងស្ដាំធ្លាយមកក្បាលខាងក្រោយ។

តាមការសាកសួរនិងស្រាវជ្រាវយើងកំណត់បានថាជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិដោយជនរងគ្រោះបានបាត់បង់ទ្រព្យម្បត្តិមួយចំនួនរួមមាន៖
មាសចំនួន២,៥តម្លឹងកន្លះ, ប្រាក់រៀល២.៥០០.០០០រៀល, ប្រាក់ដុល្លារ១.៧០០ដុលា្លរ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា៕

មតិយោបល់