ព័ត៌មានជាតិ

រថយន្តដឹកទំនិញធុនធំមួយគ្រឿង បុករថយន្តលុចស៊ីស៥៧០ស៊េរីទំនើប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញធុនធំមួយគ្រឿង បានបើកកៀររថយន្តលុចស៊ីស៥៧០ ហើយព្យាយាមបើករត់គេច តែត្រូវរថយន្តលុចស៊ីសដេញតាម ក៏បន្តបើកកៀររថយន្តលុចស៊ីសនោះទៀត ទាល់តែឡើងលើសួននិងបុកស្លាកប៉ាន់ណូ បាក់អស់មួយដើម រថយន្តលុចស៊ីស៥៧០ រងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០១និង៣០នាទីរសៀលថ្ងៃសៅរ៍ទី២៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗ ភូមិ ជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនិញធុនធំ ពណ៌ស លាយខៀវ មួយគ្រឿង ពាក់ផ្លាកលេខកំពង់ធំ 3A-0976បើកតាមបណ្តោយផ្លូវជាតិលេខ០៤ ទិសដៅពីលិចទៅកើត ស្រាប់តែដល់ចំណុចស្តុបកែងផ្លូវឈ្នះៗ ក៏រថយន្តហ៊ីយ៉ាន់ដាយ ខាងលើនិងបានបើកកៀររថយន្តលុចស៊ីស៥៧០ ពណ៌ស ស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AQ-3388 ហើយមិនព្រមឈប់ព្យាយាបើកគេចបានប្រហែល៣គីឡូម៉ែត្រ ទើបតាមឃាត់បាន ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចប្រគល់ឲ្យជំនាញយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់