ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន បន្ទាប់ពីដកហូតបានក្រាមសថ្លាមួយកញ្ចប់តូច ទូរស័ព្ទចុចពិល២គ្រឿង និងកាបូបមួយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង២០នាទីរសៀលថ្ងៃទី២៧ខែសីហាឆ្នាំ២០១៧ ស្ថិតតាមផ្លូវព្រះមុនីវង្សចំណុុចទល់មុខផ្ទះភ្នំពេញលក់ពូកខ្នើយគ្រប់ប្រភេទ ស្ថិតក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ បាន វិបុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបមិនប្រាកដស្នាក់នៅភូមិស្រែមៀន ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

ប្រភពពត៌មានពីសមត្ថកិច្ចខណ្ឌ៧មករា បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាហើយ ខណ:សមត្ថកិច្ចល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យ ជិះមូតូមួយគ្រឿង ម៉ាក Mioពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1I 5622 ហើយសមត្ថកិច្ចហៅឱ្យឈប់ ដើម្បីឆែកឆេរតែជនសង្ស័យខាងលើ ភ័យខ្លួនក៏បោះក្រាមសថ្លាចោល សង្ស័យគ្រឿនញៀន រួចរត់ចោលម៉ូតូចូលទៅផ្ទះប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចក្របួចបានតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យ រួមទាំវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមនីតិវីធី៕

មតិយោបល់