ភ្នំពេញៈ ជនសង្ស័យចំនួន៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួល នីតិវិធីពីលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះបង្ក្រាបនិងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១និង ២០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារមេគង្គវីយូថោវ័រ ស្ថិតនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើទី១ឈ្មោះ ង្វៀង ធីទឿងអាន ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិវៀតណាម , ទី២-ឈ្មោះ ង្វៀង ហុងដាំ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម ,ទី៣-ឈ្មោះ ង្វៀង ថៃសឺន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម , ទី៤-ឈ្មោះ ហ្វង់ ហុងហ្វី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម ,ទី៥-ឈ្មោះ ជ័យ សុភាព ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ,ទី៦-ឈ្មោះ ពៅ លក្ខិណា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ និងជនសង្ស័យទី៧-ឈ្មោះ ឃិន វិសាល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ។
ដកហូតបាន រុក្ខជាតិក្រៀម ០២កញ្ចប់ , ម្សៅក្រាមពណ៌សថ្លាចំនួន ០៦កញ្ចប់ធំ ទម្ងន់ ៤៩,១ ក្រាម , ថ្នាំគ្រាប់ពណ៌ទឹកក្រូច មានទម្ងន់ ១៨៩,៦ ក្រាម, ខ្សែកលោហ:ធាតុពណ៌ខៀវ ០១ខ្សែ, អាវុធ០១ដើម ម៉ាក់ P២៣០ គ្រាប់០៧ បង់១ , ពិលឡាស៊ែ០១ ,ទូរស័ព្ទ ០២គ្រឿង , ម៉ូតូ០១គ្រឿង , រថយន្ត ០១គ្រឿង ,ប្រាក់ ៨៥០០ដុល្លារ និង៤៥០,០០០រៀល និងលុយដុងមួយចំនួនទៀត បញ្ជូនទៅកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់