ព័ត៌មានជាតិ

ជនបរទេស ចូលកោសជប់ម៉ស្សា ស្រីៗលួចលុយអស់៧០០ដុល្លារ បិទទ្វារផ្ទះ២ថ្ងៃបើកវិញ

ភ្នំពេញ: ជនបរទេសសញ្ជាតិ នីហ្សេរីយ៉ា ត្រូវស្រីម៉ាស្សា២នាក់លួចលុយអស់ចំនួន៧០០ដុល្លារ​ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីជនជាតិបរទេសរូបនេះ ចូលកោសជប់ ម៉ាស្សាត្រូវបានក្រុម នារីទាំងនោះ លួចលុយអស់បានសម្រេច កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ នៅក្បែរផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយបិទទ្វារផ្ទះចំនួន២ថ្ងៃ មកដល់ព្រឹកថ្ងៃទី០១ ខែមិថុនា បន្ទាប់ពីផ្ទះកោសជប់ខាងលើបើកទ្វារវិញ ជនរងគ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនស្រីម៉ាស្សាបាន២នាក់ យកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នារីម៉ាស្សា ទាំង២នាក់ ឃាត់នាំមកសាកសួរ ទី១ ឈ្មោះ ឈាន នីហ្សា អាយុ២២ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ។ ​ទី២ ឈ្មោះ អ៊ំ កន្និកា អាយុ២២ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ មានស្រុកកំណើត ឃុំព្រែកខ្សាយ​ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ចំណែក ជនរងគ្រោះ ជាជនជាតិ នីហ្សេរីយ៉ា មានឈ្មោះ ហែន ទ្រី ភេទប្រុស អាយុ៤២ឆ្នាំ គ្រូកីឡាបាល់ទាត់ កាន់លិខិតឆ្លងដែន លេខ A05218450 ស្នាក់នៅ ផ្ទះជួលលេខ១១ ភូមិត្រពាំងថ្លឹង ក្បែរកន្លែងកើតហេតុ។

តាមប្រភព ពីបុរសជាជនជាតិនីហ្សេរីយ៉ា បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៣០ ខែឧសភា រូបគាត់ ក្រោយពីផឹកស៊ីនៅផ្ទះជាមួយមិត្តភ័ក្រ នៅជាមួយគ្នា ស្រវឹងមិនស្រួលខ្លួនបានដើរទៅឲ្យនារីម៉ស្សាផ្ទះខាងលើកោសជប់ឲ្យ រួចរាល់ហើយចេញមកវិញ ស្រាប់តែបាត់លុយអស់ ភ្លាមៗ បន្ទាប់ពីដឹងថា បាត់លុយ ជនរងគ្រោះបានហៅ សន្តិសុខ ក្បែរនោះ ពឹងឲ្យជួយដែរ តែដោយសារការប្រាស្រ័យនិយាយទំនាក់ទំនងគ្នាមិនកើត ដោយសារមិនចេះភាសារ ទម្រាំដើររកអ្នកបកប្រែបាន ផ្ទះម៉ាស្សា បានបិទទ្វារគេចខ្លួនបាត់អស់ លុះដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ជនរងគ្រោះ បានប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដល់ទៅមើលដល់កន្លែងកើតហេតុ ឃើញបិទទ្វារគ្មានអ្នកនៅ ទើបនៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ បន្ទាប់ពីជនរងគ្រោះឃើញផ្ទះម៉ាស្សា បើកទ្វារវិញ ហៅនគរបាលឲ្យចុះទៅចាប់ឃាត់ខ្លួនបាននារី២នាក់។

តាមសម្តី នារីម៉ាស្សា ឈ្មោះ អ៊ំ កន្និកា បានឲ្យដឹងថា ខ្លួនមិនបានយកលុយ ពីជនបរទេសរូបនោះឡើយ អ្នកដែលដៃដល់បុរស៣នាក់ នៅផ្ទះខាងលើ មាន ឈ្មោះ វាសនា, រតនា, ឃុន លី ជាអ្នកយក តែឥឡូវបានគេចខ្លួនបាត់ហើយ។

នេះជាចម្លើយដោះសារ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅក្នុងផ្ទះម៉ាស្សាខាងលើ សុទ្ធតែសមគំនិតគ្នាទាំងអស់ ហើយនារី២នាក់ ឃាត់ខ្លួនមកប៉ុស្តិ៍ បើតាមចម្លើយសារភាព ក៏មានចំណែកក្នុងបទល្មើសលួចបាន៧០០ដុល្លារនោះដែរ។

ក្រោយពីឃាត់ខ្លួនបាននារី ម៉ាស្សា២នាក់ យកទៅសាកសួរនាំនៅប៉ុស្តិ៍ចោមចៅ ដើម្បីស្រាវជ្រាវ រកចាប់ឃាត់ខ្លួន មនុស្ស៣នាក់បន្តទៀត មកចាត់ការទៅតាមច្បាប់៕

steal

stea2

stea1

steal

មតិយោបល់