ព័ត៌មានជាតិ

រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ: ក្រសួងអប់រំ និងស.ស.យ.ក.ប្រារពខួបលើកទី៦៧ទិវាកុមារអន្តរជាតិ១មិថុនា ក្រោមប្រធានបទ “រួមគ្នាការពារកុមារពីអំពើហិង្សា និងការប្រើប្រាស់គ្រឿងញៀន” នៃខួបលើកទី៦៧ ទិវាកុមារអន្តរជាតិ១មិថុនា និងរួមគ្នាបញ្ចប់ពលកម្មកុមារនៅក្នុងចង្វាក់ផលិតកម្ម នៃខួបលើកទី១៥ ទិវាកុមារពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ត្រូវធ្វើឡើងនៅឆ្នាំ២០១៦ នៅសាលាបឋមសិក្សា-អនុវិទ្យាល័យគោគត្រប់ ម៉ុនស្ទែរ ស្ថិតក្នុងភូមិក្រាំងថ្មី ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ទិវាកុមារអន្តរជាតិនៅថ្ងៃនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិកុមារ និងលុបបំបាត់អំពើហិង្សាលើកុមារគ្រប់រូបភាព ព្រមទាំងពង្រីកកិច្ចគាំពារសង្គម ដើម្បីប្រយុទ្ធប្រឆាំងពលកម្មកុមារ និងរួមគ្នាការពារកុមារឲ្យគេចចេញពីការប្រើប្រាស់គ្រឿងញៀន សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងភាគីពាក់ព័ន្ធ បានរៀបចំធ្វើយ៉ាងស្និតស្នាលជាមួយក្មួយៗ កុមារកំព្រា និងកុមារពិការ ដ៏គួរឱ្យអាណិតអាសូរ និងបានទទួលស្គាល់នូវស្នាដៃ ដែលពួកគាត់បានច្នៃប្រឌិតយ៉ាងឥតខ្ចោះ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក ស្រី គឹម សេដ្ឋនី រដ្ឋលេខាធិការក្រសួងអប់រំ តំណាងលោក ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និង លោក គឹម រិទ្ធី អភិបាលរង នៃគណ:អភិបាលខេត្តកណ្ដាល តំណាងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាតំណាងលោក ហ៊ុន ម៉ានី ជាប្រធាន (ស.ស.យ.ក)។

លោកស្រីរដ្ឋលេខាធិការ និងលោកអភិបាលរងខេត្តកណ្តាល បានអញ្ជើញទស្សនាការតាំងពិព័ណ៌ផលិតផល ដែលជាស្នាដៃរបស់ប្អូនៗ និងក្មួយៗ កុមារកំព្រាំ និងកុមារពិការរបស់យើង និងបានចាត់ទុកស្នាដៃទាំងនោះពិតជាឥតខ្ចោះរបស់ក្មួយ ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជួយលើកតម្កើនស្នាដៃរបស់កុមារកំព្រា និងពិការ ដោយផ្តល់ជាកម្លាំងចិត្តស្មារតី ដល់ក្មួយតាមរយ:ការជួយទិញនូវសម្ភារ:ប្រើប្រាស់ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ ដើម្បីពួកគេបានថវិកាសម្រាប់បន្តការសិក្សា ក៏ដូចជាបម្រើជីវភាពប្រចាំថ្ងៃនៅក្នុងមជ្ឈមណ្ឌល ក៏ដូចជាជីវភាពគ្រួសារ។

នាពេលនោះ លោកស្រី គឹម សេដ្ឋនី និង គឹម រិទ្ធី ក៏បាននាំនូវអំណោយមួយចំនួនជាគ្រឿងឧបភោគបរិភោគ សម្ភារ:សិក្សាថវិកាពិសេសបានផ្តល់ប័ណ្ណសរសើរដល់ប្អូនៗ ក្មួយៗ ដែលមានស្នាដៃល្អ ក្នុងការបង្កើតនូវផលិតផល វត្ថុអនុស្សាវរីយ៍ និងសម្ភារ:មួយចំនួនទៀត៕

photo_2016-06-01_15-27-43

photo_2016-06-01_15-27-47

photo_2016-06-01_15-27-49

photo_2016-06-01_15-27-52

photo_2016-06-01_15-40-07

photo_2016-06-01_15-40-09

photo_2016-06-01_15-40-11

photo_2016-06-01_15-40-14

photo_2016-06-01_15-40-16

photo_2016-06-01_15-40-19

photo_2016-06-01_15-40-21

photo_2016-06-01_15-40-24

photo_2016-06-01_15-40-28

photo_2016-06-01_15-40-31

photo_2016-06-01_15-40-34

photo_2016-06-01_15-40-36

photo_2016-06-01_15-40-39

photo_2016-06-01_15-40-42

photo_2016-06-01_15-40-45

photo_2016-06-01_15-40-47

photo_2016-06-01_15-40-50

photo_2016-06-01_15-40-53

photo_2016-06-01_15-40-58

photo_2016-06-01_15-41-04

photo_2016-06-01_15-41-10

មតិយោបល់