ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

សម្តេចពញាចក្រី ហេង សំរិន ជំរុញសមាជិកបក្សចុះមូលដ្ឋានជួយប្រជាជន

ភ្នំពេញៈ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា (CPP) បានអំពាវនាវដល់សមាជិក សមាជិកាបក្ស ចុះតាមមូលដ្ឋានជួយប្រជាពលរដ្ឋ និងដឹងពីទុក្ខកង្វល់ ព្រមទាំងជួយដោះស្រាបញ្ហាដែលកើតមានក្នុងពេលធ្វើស្រែចម្ការនេះ។

នៅក្នុងហទំព័រសង្គមរបស់សម្តេច ហេង សំរិន នៅថ្ងៃទី១ មិថុនានេះ បានឲ្យដឹងថា នយោបាយទឹក គឺជាបញ្ហាចម្បងសម្រាប់ប្រជាកសិករ ក្នុងការប្រកបការងារធ្វើស្រែចម្ការ ចិញ្ចឹមជីវិត ដូចពាក្យចាស់ពោលថា “ធ្វើស្រែននិងទឹក ធ្វើសឹកនិងបាយ”។ ថ្នាក់ដឹកនាំគណបក្សប្រជាជានកម្ពុជា បានចុះជាប្រចាំទៅមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋ ក៏ដឹងពីបញ្ហាជាច្រើនរបស់ប្រជាពលរដ្ឋសម្រាប់បង្កបង្កើនផលនៅក្នុងរដូវវស្សានេះ។

សម្តេចប្រធានកិត្តិយសថា ក្នុងនាមខ្ញុំជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្ស ពិសេសក្រុមការងារចុះជួយមូលដ្ឋាន បន្តយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ឲ្យបានជាប្រចាំ ដើម្បីដឹងពីទុក្ខកង្វល់ ការគំរាមគំហែង និងបញ្ហាប្រឈមនានា ក្នុងរដូវធ្វើស្រែចម្ការរបស់បងប្អូន៕

photo_2016-06-01_15-53-38

មតិយោបល់