ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីយកដាវមកគម្រាមចាក់សម្លាប់ស្រ្តីម្នាក់ នៅក្បែរបន្ទប់ជួល!

កណ្តាលៈ ឃាត់ខ្លួនបរសម្នាក់ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដាវនិងស្នរមុខបួន យកមកគម្រាមសម្លាប់គេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើសឈ្មោះ ឆែម សុខរាម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងឈើ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន។ ចំណែកជនរងគ្រោះឈ្មោះ ឃុន ស្រីមុំ ភេទស្រីអាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង មានទីលំនៅផ្ទះជួល ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ប្រភពដដែលបានបន្តទៀតថា នៅវេលា និងទីកន្លែងកើតហេតុដូចខាងលើ ជនរងគ្រោះកំពុងនិយាយលេងជាមួយមិត្តជិតខាងក្បែរបន្ទប់ ស្រាប់តែជនល្មើសបានដើរចេញពីបន្ទប់របស់គេ ដោយដៃកាន់ដាវមកគំរាមរកចាក់សម្លាប់ តែបានម្ចាស់ផ្ទះជួលរត់ទៅឃាត់ ហើយរាយការណ៍ជូនសមត្ថកិច្ចឃាត់ខ្លួន រួមទាំងវត្ថុតាងបញ្ជូនមកប៉ុស្តិ៍ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនល្មើសបានសារភាពថា ខ្លួនពិតជាយកដាវធ្វើសកម្មភាពគំរាមជនរងគ្រោះពិតប្រាកដមែន ចំពោះគ្រឿងញៀនវិញ ក៏ធ្លាប់ប្រើប្រាស់ដែរ។

ករណីនេះកម្លាំងជំនាញកំពុងធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់