ព័ត៌មានជាតិ

ទាស់គ្នាយូរហើយ ឃើញបងថ្លៃកំពុងអង្គុយផឹក ទាញកាំបិតផ្គាក់កាប់ពីក្រោយរបួសធ្ងន់!​

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ក្រោយពីបានធ្វើសកម្មភាពបង្កហិង្សាដោយចេតនា បានយកកាំបិតផ្គាក់មកកាប់ពីក្រោយបងថ្លៃ បណ្តាលឲ្យរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ដន វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសដៃខាងឆ្វេងស្រាល) ។ ចំណែកជនដៃដល់មានឈ្មោះ ហ៊ុន ផាណា ហៅនាង
ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។ ដកហូតបានកាំបិតផ្គាក់ចំនួន១ដងឬស្សីផ្លែ
ដែកប្រវែង០.៤០ម៉ែត្រ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីពេលកន្លងមកជនរងគ្រោះនិងជនល្មើសជាបងប្អូនថ្លៃគ្នាហើយមានទំនាស់ពាក្យសំដីជាមួយគ្នា។ លុះមកដល់ថ្ងៃកើតហេតុជនរងគ្រោះខាងលើបាននាំបងប្អូនជុំគ្នាផឹកស្រា ពេលកំពុងផឹកស្រា ស្រាប់តែជនល្មើសបានកាន់កាំបិតផ្គាក់ដើរសំដៅមកកាប់បងថ្លៃត្រូវចំខ្នងដៃខាងឆ្វេងបណ្ដាលឲ្យមានរបួសជាំហើមប៉ោង រួចរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនល្មើសមកប៉ុស្តិ៍ដើម្បីសួរនាំនិងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបន្តចាត់ការតាមនីតិវិធីច្បាប់តែម្តង៕

មតិយោបល់