ភ្នំពេញៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដឹកនាំកម្លាំងចុះត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ក្នុងនោះកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន១៦នាក់ ក្នុងនោះមានស្រី៧នាក់ យកទៅសាកសួរផងដែរក្រោយពីត្រួតពិនិត្យរកឃើញថា បានលួចមកស្នាក់នៅខុសច្បាប់នៅក្នុងប្រទេស៕
មតិយោបល់