ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកនៅមាត់ព្រែកស្រែអំបិល

កំពតៈ លោកអធិការរងស្រុកទឹកឈូក ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧មានករណីប្រជាពលរដ្ឋឥស្លាមនេសាទត្រី បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក នៅចំណុចមាត់ព្រែកស្រែអំបិល បឹងរូងទី១ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។

សាកសព មានអាយុប្រហែល៣៥ឆ្នាំ ស្លៀកពាក់អាវយឺត ពណ៌ខ្មៅដៃខ្លី មិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។ ករណីនេះ កម្លាំងជំនាញបច្ចេកទេសខេត្តសហការជាមួយផ្នែកពិនិត្យហេតុស្រុកទឹកឈូ ធ្វើកោសល្យវិច័យ។តាមការពិនិត្យរបស់យើង នៅលើខ្លួនសាកសពពុំមានស្លាកស្នាមអីទេ ការសន្និដ្ឋាន សាកសពស្លាប់ដោយសារលង់ទឹក៕

មតិយោបល់