ភ្នំពេញៈ បុរសម្នាក់បានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗដែលគេដឹងថាជាបុគ្គលិករបស់មីក្រូហិរញ្ញវត្ថុ CMK ស៊ី អឹម កា ផងដែរ។
ហេតុការណ៍ដែលបង្កឲ្យបុរសម្នាក់រងរបួសជើង បង្កឡើងដោយម៉ូតូនិងកង់បីដែលបើកបរក្នុងបញ្ច្រាសទិសគ្នាបង្កឲ្យមានភ្ញាក់ផ្អើលកាលពី វេលាម៉ោង ប្រមាណ៤ និង១០នាទីរសៀល ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិ ថ្នល់បំបែក សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតគេបានឃើញម៉ូតូកង់បី១គ្រឿងដែលកំពុងដឹកភ្ញៀវបានបើកឆ្លងផ្លូវនោះបានឆ្លងជិតផុតក្នុងទិសដៅពីលិចទៅកើតទៅហើយ ក៏ស្រាប់មានម៉ូតូ១គ្រឿង ស៊េរីសង់២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-9021 ដែលបើកបរដោយបុរសម្នាក់ដែលជាបុគ្គលិករបស់ក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ CMK ស៊ី អឹម កា ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនគួសមដែល លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកម៉ូតូកង់បីយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ រួចក៏បានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យផងដែរ។
ក្រោយពេលកើតហេតុតំណាងភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាដែរមិនត្រូវ ទើបស្នើសុំឲ្យកម្លាំងជំនាញខណ្ឌជួយធ្វើការដោះស្រាយនៅនឹងកន្លែងផងដែរ៕
មតិយោបល់