ព័ត៌មានជាតិ

បើកម៉ូតូលឿនបុកសួនច្បារ ចៃដន្យរថយន្តមកពីមុខ កិនស្លាប់មួយរំពេច

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងដោយសារតែអ្នកបើកបរម៉ូតូ ម៉ាកឡេត មួយគ្រឿង បើកក្នុងល្បឿនលឿន ហើយជ្រុលទៅបុកសួនច្បារ បណ្តាលឲ្យដួល ចែដន្យមានរថយន្តបើកមកពីមុខជាន់ហ្វ្រាំងមិនទាន់ ក៏កិនជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ០៨យប់ នៅលើផ្លូវជាតិលេខ6ចន្លោះគីឡូម៉ែតលេខ24-25ត្រង់ចំណុចភូមិកោះរការឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ដោយម៉ូតូម៉ាកស៊ុយសាគីឡែតពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ1FF7839បើកបរដោយឈ្មោះ ខួយ គឹមសេង ភេទប្រុសអាយ26ឆ្នាំមានទីលំនៅភូមិក្រោមឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល-ធ្វើដំណើរពីត្បូង ទៅជើង លុះមកដល់ចំណុចកើតហេតុបានមកបុកសួនច្បារ បណ្ដាលឲម៉ូតូដួលលើសួនច្បារ ហើយអ្នកបើកបរម៉ូតូក្រោកឡើងរួចដើរឆ្លងផ្លូវទៅទិសខាងលិច ស្របពេលនោះក៍មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក(រត់បាត់)ធ្វើដំណើរពីជើងទៅត្បូងហើយបានមកបុកមនុស្សដែលដើរឆ្លងផ្លូវខាងលើ បណ្ដាលឲស្លាប់នៅកន្លែងកើតហេតុ។

ចំពោះសប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-06-01_22-45-44

photo_2016-06-01_22-45-48

photo_2016-06-01_22-45-51

photo_2016-06-01_22-45-54

photo_2016-06-01_22-45-57

មតិយោបល់