ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេរួមគំនិតវាយប្រហារទៅលើសាកលវិទ្យាល័យ Garissa បានស្លាប់ហើយ

សូម៉ាលី: យោងតាមគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃទី០១ មិថុនា មុននេះបន្តិចដោយស្រង់សម្តីរបស់មន្រ្តីនៅក្នុងប្រទេសសូម៉ាលីបាននិយាយថា មេដឹកនាំដែលបានវាយប្រហារទៅលើសាកលវិទ្យាល័យ Garissa នៅក្នុងប្រទេសកេនយ៉ា លោក Mohamed Kuno ត្រូវបានសម្លាប់ហើយ។

រដ្ឋាភិបាលកេនយ៉ាបាននិយាយថា លោក Mohamed Kuno នៅពីក្រោយខ្នងនៃការវាយប្រហារកាលពីខែមេសា ឆ្នាំ២០១៥ ដែលបានសម្លាប់មនុស្ស ១៤៨នាក់។ កងកម្លាំងក្នុងតំបន់នៅក្នុងប្រទេសសូម៉ាលីបាននិយាយថា លោក Kuno ជាផ្នែកមួយដែលបណ្តាលឲ្យមនុស្ស ១៦នាក់ស្លាប់នៅក្នុងការវាយឆ្មក់ពេញមួយយប់ នៅទីក្រុងកំពង់ផែ Kismayo នៅភាគខាងត្បូងប្រទេសសូម៉ាលី។

មនុស្ស៤នាក់ ក្នុងចំណោមអ្នកទាំងនោះត្រូវបានគេរាយការណ៍ថាបានស្លាប់ជាសមាជិកជាន់ខ្ពស់នៃក្រុមសកម្មប្រយុទ្ធអាល់សាបាប់អ៊ីស្លាម៕

Kuno

មតិយោបល់