ព័ត៌មានជាតិ

យកកាំភ្លើងបាញ់គំរាមប្រពន្ធ ផ្លាតគ្រាប់ចំប្អូនថ្លៃ របួសធ្ងន់

ពោធិ៍សាត់: បុរសម្នាក់ រងរបួសធ្ងន់ បន្ទាប់ពីឃើញបងថ្លៃនិងបងរបស់ខ្លួនឈ្លោះគ្នា ក៏ចូលឃាត់បណ្តាលឲ្យរាកៃ បាញ់ចំកំភួនជើង ខណ:ដែលបងថ្លៃ​របស់ខ្លួនបានយកកាំភ្លើងមកបាញ់គំរាមប្រពន្ធ ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង៣០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុច ក្រោយ​វត្តដីក្រហម ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុត សំណាង ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិឃុំខាងលើ ត្រូវជាប្អូនថ្លៃរបស់ជនបង្ករ ឈ្មោះ ខាត់ រ៉ី ភេទប្រុស អាយុប្រហែល៣៤ ឆ្នាំ ដែលកំពុងរត់គេចខ្លួន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនបង្ករ រួមនឹងស្ត្រីជាប្រពន្ធ បានឈ្លោះប្រកែកគ្នារហូត ធ្វើឲ្យបុរសដែល​ជន​បង្កររូបនេះ ទាញ កាំភ្លើងច្នៃ (កាំភ្លើងឆ្នុក) មកបាញ់គំរាមប្រពន្ធ ប៉ុន្តែត្រូវបានជនរងគ្រោះដែលជាប្អូនថ្លៃ ឃើញក៏ចូលទៅឃាត់ បណ្តាលឲ្យផ្លាតគ្រាប់កាំភ្លើងចំ​កំភួន​ជើង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ចំណែកជនបង្ករ បន្ទាប់ពីបង្ករហេតុ រត់គេចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចកំពុង​តែធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមកទទួលទោសតាមច្បាប់ ៕

បាញ់១

បាញ់២

មតិយោបល់