កណ្តាលៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តដឹកកម្មករ បានបុកម៉ូតូសេ១២៥ ពណ៌ខ្មៅ បណ្តាលឲ្យបុរសម្នាក់ ដែលជាបុគ្គលិកក្រុមហ៊ុន សេហ្វី សឺវីស បានស្លាប់ភ្លាមៗនឹងនៅកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយកើតហេតុរថយន្តបង្កបានព្យាយាមបើកគេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់បានរថយន្តមកវិញ ចំណែកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕


មតិយោបល់