ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ឃ្លាំងផ្ទុកចំណីត្រីមួយកន្លែង ខ្ទេចអស់ទាំងស្រុង!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះអគ្គិភ័យ មួយបានឆាបឆេះឃ្លាំងផ្ទុកចំណីត្រីមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងកងកម្លាំងមានសមត្ថកិច្ចក៏ដូចជាកងកម្លាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង​ចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុភ្លាមៗគេឃើញ កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជារថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកបាញ់ពន្លត់ ប៉ុន្តែទោះបីជាយ៉ាងណា អគ្គិភ័យខាងលើ បានលេបត្របាក់ឃ្លាំងផ្ទុកចំណីត្រីខាងលើ អស់ទាំងស្រុងទៅហើយ៕

https://youtu.be/gUTptVCvue8

មតិយោបល់