ព័ត៌មានជាតិ

សមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ២នាក់

(ខេត្តព្រះសីហនុ)៖ កម្លាំងជំនាញនគរបាល សហការជាមួយអធិការក្រុង បង្ក្រាបបានករណីលក់ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោងជាង២ រំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងផ្ទះសំណាក់ គឹម ចន្ថា២ ស្ថិតក្នុងក្រុម២០ ភូមិ១ សង្កាត់២ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ២នាក់ មានឈ្មោះ ម៉េង អាយុ ៤០ឆ្នាំ ស្រុកកំណើតខេត្តតាកែវ ស្នាក់នៅផ្ទះសំណាក់ខាងលើ ជាព្រូឡាន (អ្នកចែកចាយ) និងឈ្មោះ សាយ ចន្ត្រា អាយុ ២២ឆ្នាំ ស្រុកកំណើតខេត្តកំពត ស្នាក់នៅ សង្កាត់ទឹកថ្លា ភ្នំពេញ តៃកុងឡាន (ប្រើប្រាស់)។ វត្ថុតាង ដែលសមត្ថកិច្ចដកហូតបាន រួមមាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមិន ICE ចំនួន ១កញ្ចប់ ទំងន់ ៤ុំ៥៣ក្រាម។

បច្ចុប្បន្នកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់៕ រ៉ាវី

photo_2016-04-08_15-26-35 photo_2016-04-08_15-26-44 photo_2016-04-08_15-26-49

មតិយោបល់