ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវខ្សែភ្លើងឆក់ជាប់គន្លៀតជញ្ជាំងផ្ទះ នៅស្វាយអន្ទរ

(ព្រៃវែង)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើងដោយគេបានឃើញបុសម្នាក់ ត្រូវខ្សែភ្លើងឆក់ជាប់នៅគន្លៀតជញ្ជាំងផ្ទះឡើងខ្មៅរោលបណ្តាលឱ្យរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ នៅចំណុចផ្ទះក្បែររង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ប្រភពព័ត៏មាន បានប្រាប់ Post News ឱ្យដឹងថា បុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ ប៉ុន្តែអាចកំណត់បានថា មានអាយុ ៤០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មានមុខរបរលក់ដូរ។

បុរសរងគ្រោះ បានរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ប្រភពបន្តថា មុនពេលកើតហេតុនៅផ្ទះជនរងគ្រោះ បានដាច់ភ្លើង ហើយភ្លាមនោះ គាត់ក៍បានចេញមកក្រៅ ហើយដើរទៅគន្លៀតជញ្ជាំងផ្ទះ ដើម្បីមើលខ្សែភ្លើង។ ប្រភពបន្ថែមថា នៅគ្រាដែលគាត់ដើរចូលទៅកៀនជញ្ជាំងនោះ ក៍ប៉ះខ្សែភ្លើង បណ្តាលឱ្យឆក់ប្រកាច់ ឡើងរោលខ្មៅសាច់តែម្តង។

ភ្លាមៗនោះ អ្នកជិតខាងបានឃើញ ហើយបាននាំគ្នាជួយយកឈើវែងៗ ឆ្កឹះខ្សែភ្លើងចេញ ហើយចូលទៅលើកជនរងង្គ្រោះ យកមកសង្គ្រោះបឋម ហើយបញ្ជូនទៅមន្ទីពេទ្យ។ ប៉ុន្តែដោយរបួសខ្លាំងពេក ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីពេទ្យ។ គួរបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិដឹកយកមកលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់