ព័ត៌មានជាតិ

ប្លន់ផ្ទះវីងយីហោ ប៊ុន ហួរ នៅខណ្ឌដូនពេញ សំណុំរឿងត្រូវបានគេបិទ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍មកថា នៅព្រឹកថ្ងៃទី០១ មិថុនា ២០១៦ម្សិលមិញនេះ មានករណីប្លន់មួយបានកើតឡើងនៅផ្ទះវីង យីហោ ប៊ុន ហួរ នៅផ្តុំធនាគារកម្ពុជា ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្តាល ទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងទៅតាមវីដូឃ្លីប មានរយៈពេល៣៣វិនាទី បានបង្ហាញថា មានករណីប្លន់មួយបានកើតឡើងនៅផ្ទះវីង យីហោ ប៊ុន ហួរ នៅជិតផ្ទះលក់ឱសថបុរាណ លោកគ្រូ លី ប៊ុណ្ណារិទ្ធ ខាងកើតផ្សារធំថ្មី។

មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារកណ្តាល២បានប្រាប់ Post News ថា ករណីប្លន់នេះ មានមែន ប៉ុន្តែមិនមានការប្តឹងពីសំណាកជន រងគ្រោះទេ។

ជុំវិញករណីនេះ សមត្ថកិច្ចហាក់ឆ្លើយដាក់គ្នា ខណៈពលរដ្ឋចាត់ទុកថា ជាកតព្វកិច្ចរបស់សមត្ថកិច្ចក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ ជូនពលរដ្ឋនិងសង្គម៕

photo_2016-06-02_07-38-56photo_2016-06-02_07-38-57photo_2016-06-02_07-38-59rob3rob2

https://www.youtube.com/watch?v=reUPuwwb6JY&feature=youtu.be

មតិយោបល់