បញ្ជី ដែល តារាចម្រៀង Taylor Swift ត្រូវការប្រុសល្អឥតខ្ជោះត្រូវបានប្រកាស។
បើតាមប្រភពព័ត៌មានកន្សាន្តបរទេសនានា បានចុះផ្សាយ ឲ្យដឹងថា តារាចម្រៀង Taylor Swift បានបង្កើតបញ្ជីមួយដែលមានលក្ខណដ៏តឹងរឹង ដើម្បីស្វែងរកបុរសម្នាក់ដែលល្អឥតខ្ជោះសម្រាប់នាង ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា “នាងចង់ស្វែងរកមិត្តប្រុសថ្មី ប៉ុន្តែនាងមិនចង់បានមិត្តប្រុសដែលមានលក្ខណៈធម្មតាឡើយ នោះគឺជាមិត្តប្រុសដែលមានលក្ខណៈល្អឥតខ្ជោះ” ។ លក្ខណដែលនាងបានកំណត់នោះ គឺមិត្តប្រុសរបស់នាង ត្រូវតែ មានរចនាបទ ឬស្ទីលតាមអ្នកកាម៉េរ៉ាមេន ហើយអាចនិយាយយ៉ាងហោចណាស់ពីរភាសា និងជាបុរសដែលស្រលាញ់គ្រួសារផងដែរ។
ប្រភពបានបន្ថែមទៀតថា នៅមានលក្ខណសាមញ្ញមួយទៀត នោះគឺនាងចង់បាន មិត្តប្រុស ដែលយ៉ាងហោចណាស់មាន ប្អូនស្រីម្នាក់ ព្រោះនាងគិតថា គាត់នឹងអាចយល់ដឹងចិត្តមនុស្សស្រី ជាងមានប្អូនប្រុស។ម្យ៉ាងវិញទៀត ត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងឪពុកម្តាយ ជាពិសេសម្តាយតែម្តង ប៉ុន្តែមិនមែនគោរពតែម្តាយតែប៉ុណ្ណោះទេ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ មិត្តភក្តិរបស់នាង Taylor Swift ក៏បានស្ងប់ស្ងែងជាមួយនឹងបញ្ជីរើសមិត្តប្រុសដ៏ចម្លែករបស់នាង ហើយពួកគេក៏មិនបានគិតថាវាជាបញ្ជីត្រឹមត្រូវក្នុងការស្វែងរកមិត្តប្រុសថ្មីរបស់នាង Taylor Swift ឡើយ។
ប្រភពមួយផ្សេងទៀតបាននិយាយថា “បញ្ជីលម្អីតពេកហើយ ដើម្បីឲ្យខ្លួនមានភាពសុខស្រួល តែនាងគួរតែបញ្ឈប់លក់តម្លៃរបស់ខ្លួនទៅ” ។
បុរសដែលស្ថិតនៅជាបេក្ខភាព របស់នាង គឺតារាសម្តែង Michael Fassbender វ័យ ៣៧ ឆ្នាំ ដែលមានអាយុ បង នាង អាយុ បងនាង Taylor Swift រហូតដល់ ១៣ ឆ្នាំ ។ ចំណុចដែលធ្វើឲ្យ Michael Fassbender ជាប់ក្នុងបញ្ជីតារាចម្រៀងស្រីល្មោភកាមខាងលើ ដោយសារតែគាត់អាចនិយាយភាសាអង់គ្លេស និង អាល្លឺម៉ង់ ។ តួប្រុសក្នុងរឿង X-Men: First Clas ដូចជាមានប្អូនស្រីឈ្មោះ Catherine និងជាមនុស្សដែលមានទំនាក់ទនងល្អជាមួយនង ឪពុកម្តាយ។
តារាសម្តែង Bradley Cooper ជាតារាសម្តែង ដែលចេះ ភាសា បារាំងយ៉ាងស្ទាត់ជំនាញ់ និងអង់គ្លេស ហើយមានប្អូនស្រីឈ្មោះ Holly និងជាមនុស្សដែលយកចិត្តដាក់លើឪពុកម្តាយ៕
មតិយោបល់