ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តកុងតាន័រធន់ធំ បានប៉ះជាមួយរថយន្តកូរូលា បណ្តាលឲ្យខូចខាតផ្នែកចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១២ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅសង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌រមាននៅកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តទាំងពីរខាងលើ បានធ្វើរដំណើរក្នុងទិសដៅស្របទិសគ្នា ដោយរថយន្តកូរូឡា ពណ៌ពងមាន់មួយគ្រឿង បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ពាក់ស្លាកលេខ កំពង់ចាម 2A 4255 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់មានរថយន្តកុងតាន័រធន់ធំមួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណដូចគ្នា ពាក់ស្លាកលេខភ្នំពេញ 3D5946 បានបើកមកពីក្រោយវ៉ាមិនទាន់ ក៏បានគៀរថយន្តកូរូឡា ដែលកំពុងធ្វើរដំណើរស្របទិសដៅគ្នា បណ្ដាលឲ្យរងកាខូចខាតផ្នែកចំហៀងខាងឆ្វេងយ៉ាងដំណំផងដែរ។
ក្រោយពេលកើតហេតុ ភ្លាមៗនោះម្ចាស់រថយន្តកុងតាន័រដឹងថាខ្លួនខុស ទើបធ្វើការចរចាគ្នានៅនឹងកន្លែង ដោយព្រមសងសំណងទៅភាគីខាងជនរងគ្រោះ ជាមួយទឹកប្រាក់ចំនួន២៥០ ដុល្លារ ដើម្បីបញ្ចប់រឿងផងដែរ៕
មតិយោបល់