ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចផ្លាកលេខរថយន្តរបស់មេធាវី

ភ្នំពេញ: នគរបាលប៉ុស្តិ៍ឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចស្លាកលេខរថយន្តម្នាក់កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៨ កញ្ញា ២០២០ ចំណុចផ្ទះលេខ១៩E ផ្លូវបេតុង ក្រុមទី១៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះឈ្មោះ អ៊ី សុខជាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរ មេធាវី ។
សម្ភារ:បាត់បង់ផ្លាកលេខរថយន្ត 2AX-3585 ម៉ាក Ford Ranger ។

ជនសង្ស័យជាមុខសញ្ញាសកម្មឈ្មោះ អ៊ួន រ៉ាយី ហៅ យី ហៅម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ទីលំនៅផ្ទះជួល មាត់ទន្លេ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) ។

សម្ភារ:ដកហូតរួមមាន៖
១/ ដែកកាប់ចំនួនមួយ
២/ ទួរឺវ៉ីសចំនួនមួយ។

ដំណើររឿង៖ សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះងើបពីគេងម៉ោង ០៦ព្រឹក ឃើញបាត់ផ្លាកលេខរថយន្ត ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ឬស្សីកែវ ហើយផ្នែកជំនាញខណ្ឌប៉ុស្តិ៍ឬស្សីកែវបានបើកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យ លុះដល់យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២ម៉៣០នាទីរំលងអធ្រាត្រ ជំនាញខណ្ឌប៉ុស្តិ៍ឫស្សីកែវ ឃាត់បានជនសង្ស័យនៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួក និងសកម្មភាពកន្លងមក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតីវិធី៕

មតិយោបល់