ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រទះឃើញសាកសពស្ត្រីម្នាក់ សង្ស័យករណីឃាតកម្ម នៅកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ លោកអធិការស្រុកកំពង់ត្រទ្បាច បានប្រាប់ Post News ថា សង្ស័យមានករណីឃាតកម្មមួយ ទៅលើស្ត្រីម្នាក់ អាយុប្រហែលជាង ៣០ ឆ្នាំ បន្ទាប់ពីប្រទះឃើញសាកសព ច្រកក្នុងបាវ ហើយសភាពសាកសព ត្រូវបានគេកាប់ដាច់ជាច្រើនកំណត់។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ត្រូវបានប្រជាពលប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ច នៅវេលាម៉ោង ២ រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។

រហូតមកទល់ពេលនេះ សមត្ថកិច្ចមិនទាន់កំណត់អត្តសញ្ញា និងរកសញ្ញាតិក្រុមគ្រួសារឃើញនៅទ្បើយទេ៕

មតិយោបល់