ព័ត៌មានជាតិ

បង្សុកូលឆ្នាំថ្មី ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្តេចធម្មពោធិ៍សាល ជា ស៊ីម និងលោកជំទាវ

(​ភ្នំពេញ​)៖ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា បាន​ប្រារឰ​ពិធី​បង្សុកូល ឧទ្ទិស​មហាកុសល​ជូន​ដួងវិញ្ញាណ​ក្ខន្ធ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល​ ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន​ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ដែលនឹង​ឈាន​មកដល់​ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។

ពិធី​នេះ​ បានធ្វើ​ឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្តេច​ក្រឡាហោម ស ​ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោកជំទាវ​ ញ៉ែម សា​ខន មន្ត្រីរាជការ និង​អ្នកមុខអ្នកការ ព្រមទាំង​កូន ​ចៅ ចៅទួត និង​ញាតិ​សណ្ឋាន​របស់​សម្តេច ​ជា​ច្រើន​ ​រូប​ទៀត​។

គួរបញ្ជាក់ថា ពិធី​បង្សុកូល​ឆ្នាំ​ថ្មីនេះ​ បាន​ប្រារព្ធ​នា​ព្រឹក​ថ្ងៃទី​០៨​ ខែមេសា ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​កន្លែង​ជ្រៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ​ដែលជា​ស្រុកកំណើត​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ៍​សាល ​ជា ​ស៊ីម និង​លោកជំទាវ ញ៉ែម សឿន ផងដែរ៕

photo_2016-04-08_16-20-05 photo_2016-04-08_16-20-27 photo_2016-04-08_16-20-43photo_2016-04-08_16-20-35

មតិយោបល់