ព័ត៌មានជាតិ

ឡានក្រឡុកស៊ីម៉ង់ត៏ ឡើងចំណោតមិនរួចរអិលថតក្រោយ កិនម៉ូតូ និងឡាន របួសធ្ងន់ម្នាក់

(ក្រុងព្រះស៊ីហនុ)៖ រថយន្តក្រឡុកស៊ីម៉ង់ត៏មួយគ្រឿង បានបើកឡើងផ្លូវចំណោតមិនរួច ក៏រអិលថយក្រោយវិញ ហើយជ្រុលទៅកិនរឺម៉កម៉ូតូមួយគ្រឿង នឹងរថយន្តដឹងភ្ញៀវមួយគ្រឿងទៀត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ បណ្តាលឱ្យខូចខាតម៉ូតូ និងរថយន្ត បង្កការខូចខាតធ្ងន់ធ្ងរផងដែរ។

ប្រជាពលរដ្ ឋដែលឃើញហេតុការណ៏ បានប្រាប់ Post News ថា ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉េង១៥ និង ៣០នាទីរសៀល ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវឡើងចំណោតកន្ទុយនាគ ក្បែរសណ្ឋាគារ សុខាអូតែល ក្រុងព្រះស៊ីហនុ។  ប្រភពដដែលបន្តថា រថយន្តបង្កជារថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៏ បើកបរដោយយុវជនវ័យក្មេងម្នាក់ ហើយក្រោយកើតហេតុប៉ូលិសឃាត់ខ្លួន។ ចំណែករថយន្តតូចដឹកភ្ញៀវ គ្រាន់តែខូចតិចតួច។ រីឯរឺម៉កម៉ូតូខូចខាតធ្ងន់ធ្ងរ ហើយអ្នកបើករឺម៉ករងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណទេ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ត និងអ្នកបង្ក ត្រូវនគរបាលបញ្ជូនទៅស្នងការខេត្ត រង់ចាំដោះស្រាយតាមច្បាប់៕

photo_2016-04-08_16-34-53

មតិយោបល់