ស្ទឹងត្រែងៈ មានករណីហិង្សាក្នុងគ្រួសារមួយ ដោយប្តីប្រពន្ធឈ្លោះប្រកែកគ្នារហូតឈានទៅដល់ការកាប់គ្នា បណ្តាលឲ្យបុរសជាប្តី ត្រូវរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទី ថ្ងែទី៧ ខែកញ្ញា ឆ្នាំ២០១៧ នេះស្ថិតនៅក្នុង ភូមិកោះឈើទាលធំ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។
បានបង្កដោយប្រពន្ធ ឈ្មោះ វង្ស កែវ អាយុ៣៦ឆ្នាំ ជនជាតិឡាវ (ប្រពន្ធមិនស្របច្បាប់) បានកាន់កាំបិតទៅកាប់លើប្តីឈ្មោះ សែ ភូ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ បណ្តាលឲ្យរងរបួសជាទម្ងន់។
មូលហេតុ គឺជនបង្កទាំង២នាក់ប្តី និងប្រពន្ធបានផឹកស្រាស្រវឹងនៅវត្តខាងក្រោយ ពេលមកដល់ផ្ទះ ក៏បានឈ្លោះប្រកែកគ្នា ហើយប្តីបានទាញយកចបវាយប្រពន្ធចំចង្កា បន្ទាប់មកប្រពន្ធបានស្រវ៉ាយកដំបង និងកាំបិត ហើយកាប់ប្តីចំក្បាល និងក្តោងច្រមុះ បណ្តាលឲ្យរងរបួសធ្ងន់។
ក្រោយកើតហេតុកម្លាំងប្រជាការពារ និងលោកមេភូមិ ក៏បានចុះជួយធ្វើអន្តរគមន៍ និងបញ្ចូនជនរងគ្រោះជាប្តីមកបណ្ឌលសុខភាពព្រះរំកិលដោយស្ថានភាពធ្ងន់ធ្ងរ ក៏បន្តជូនមកមន្ទីរពេទ្យបង្អែកខេត្ត។
ដោយឡែកប្រពន្ធជនរងគ្រោះត្រូវបានប្រជាការពារយកមកប្រគល់ឲ្យប៉ុស្តិ៍ធ្វើការសាកសួរ និងបំភ្លឺ តែក្រោយមកក៏មានការសំណូមពរពីជនរងគ្រោះជាប្តីពីមន្ទីពេទ្យមកថា សុំឲ្យប្រពន្ធគាត់មកថែគាត់ និងមិនមានការប្តឹងផ្តល់អ្វីឡើយ៕
មតិយោបល់