ព័ត៌មានជាតិ

ចាប់ពីបទជួញដូរគ្រឿងញៀន ទើបដឹងថាជាមុខសញ្ញាដែលរត់ចេញពីគុកនៅខេត្តព្រៃវែង មកសម្ងំលាក់ខ្លួននៅខេត្តពោធិ៍សាត់រយៈពេលជាង១ខែ

ព្រៃវែងៈ លោក ឯម រុន អធិការស្រុកក្រគរ បានប្រាប់Post News ថា កម្លាំងនគរបាលស្រុកក្រគរ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន យកមកសាកសួរទើបដឹងថាមានដីកាបង្គាប់របស់តុលាការ ក្រោយពីជននេះបានរត់ចេញពីពន្ធនាគារខេត្តព្រវែង ទៅសម្ងំលាក់ខ្លួននៅឯពោធិ៍សាត់ បានរយៈពេល១ខែ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃត្រង់ទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះមានឈ្មោះ មាស សំណាង អាយុ៥១ឆ្នាំ ភេទប្រុស ។

ការឃាត់ខ្លួននេះដែរ មានការដឹកនាំកម្លាំងដោយជំនាញអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ ដឹកនាំដោយលោក វរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការង ចុះអនុ​វត្តដីកាចាប់ខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តព្រៃវែង លេខ១០ ២០១៧ អ.ក ចុះថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៧ របស់លោក មាស សុភក្តិ រាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ មាស សំណាង អាយុ ៥១ ឆ្នាំភេទប្រុស ដែលរត់ចេញពីពន្ធនាគារ ខេត្តព្រៃវែង មកសម្ងំលាក់ខ្លួននៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រយៈពេលជាង ១ខែ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកក្រគរ ជាប់ចោទ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដកហូតបានរថយន្ត ហាយទ្រីត ពណ៌ស ១ គ្រឿង ពាក់ស្លាកលេខ កោះកុង 2A-07 31 ទាំងពិរទ្ធជន និងរថយន្ត១គ្រឿង បានធ្វើកំណត់ហេតុប្រគល់ឲ្យសមត្ថកិច្ចជំនាញចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់