ព័ត៌មានជាតិ

អតីតកីឡាវាយកូនបាល់លេខ ១ ​ចក្រភពអង់គ្លេស ស្លាប់ដោយសារជំងឺមហារីកថ្លើម នៅ​អាយុ ៣០ ឆ្នាំ

អង់គ្លេស​៖អតីត​​កីឡាការិនីវាយកូនបាល់ លេខ ១ របស់ចក្រភពអង់គ្លេស នាង Elena Baltacha បានស្លាប់ ដោយសារជំងឺ​មហារីកថ្លើម នៅអាយុ ៣០ ឆ្នាំ ។ នេះបើតាម​សេចក្តីប្រកាស​របស់ក្រុមគ្រួសារបស់នាង​។​
ELENA-BALTACHA_3125303
Elena Baltacha ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺ នេះ តាំងពីខែ មករា គ្រាន់តែ ២ ខែ បន្ទាប់ ពីចូលនិវត្តន៍ ពី កីឡាវាយកូនបាល់ ហើយប៉ុន្មានសប្តាហ៍បន្ទាប់ នាង​ក៏បានរៀបការ​ជាមួយនឹង ​គ្រូបង្វឹក Nino Severino ។​

លោក Nino Severino ចេញសេចក្តីថ្លែងការណ៍ ឲ្យដឹងថា “យើងហួស​ពីការនឹងខូចចិត្ត ជាមួយនឹងពាក្យថា បាត់បង់ នារី​ដ៏ស្រស់សោភារបស់យើង និង ជាមនុស្ស​ដ៏ឆ្លាតវៃ” ។​ លោកបានបន្តថា ​នាងគឺជាមនុស្ស​ដ៏ឆ្លាតវៃម្នាក់ ហើយនាង​តែ​ងតែ​បំផុសគំនិត មនុស្ស​ជាច្រើន ជាមួយនឹង​សណ្តានចិត្តដ៏កក់ក្តៅរបស់នាង​។​

នាង Elena Baltacha បានស្លាប់ នៅផ្ទះរបស់នាង ​កាលពីព្រឹកថ្ងៃអាទិត្យ ។​
ខាង​ប្រធាន​វាយកូនបាល់​របស់ស្ត្រី ក៏ចេញសេចក្តីថ្លែងការណ៍ ឲ្យដឹងថា “ថ្ងៃនេះ យើងបានបាត់បង់ពន្លឺ​ដ៏ត្រចេះត្រចង់ ដែលស្ថិតក្នុង​បេះដូង ​អ្នកវាយតិន្នីស​អង់គ្លេស និង​ជា​អ្នកផ្តល់គំរូ ​សម្រាប់ជនរួមជាតិ​ជាច្រើន”៕

មតិយោបល់