ព្រៃវែងៈ លោកអធិការស្រុកព្រះស្តេច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបុកនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃអាស្ទាំង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។
មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CT-4456 បើកដោយឈ្មោះ អ៊ិត សារ៉ាត់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្រសាំងទង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ បានជិះឌុបគ្នាពីក្រោយ២នាក់ ម្នាក់ឈ្មោះ ឃិន ឆេន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិម្រេញ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង និងម្នាក់ទៀតឈ្មោះ ឈឺន សង្ហា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិម្រេញ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពដដែលបានឲ្យដឹងទៀតថា ម៉ូតូជនបង្កខាងលើបើកបរក្នុងទិសដៅពីជើងទៅត្បូង បញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកម៉ូតូ១គ្រឿងទៀត ម៉ាកHONDA C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ា សី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរការជួរទី១ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងករណីនេះ បណ្តាលឲ្យឈ្មោះ អ៊ិត សារ៉ាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯ៣នាក់ទៀតរងរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។
បច្ចុប្បន្នសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ
តាមប្រពៃណី។ ចំណែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យខេត្តព្រៃវែងដើម្បីធ្វើការព្យាបាល រីឯម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាល៕
មតិយោបល់