តាកែវៈ តាមការបញ្ជាររបស់លោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ ទៅលើប្អូនស្រីរបស់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧។
កម្លាំងជំនាញអធិកាដ្ឋាននគរបាល ស្រុកត្រាំកក់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ស៊ឹម ភួង ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ តាមពាក្យបណ្ដឹង របស់ឈ្មោះ ប៊ិន សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើប្អូនស្រី របស់ខ្លួនឈ្មោះ ប.ស.ព អាយុ១៤ឆ្នាំ កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ តែដោយជនរងគ្រោះមិនហ៊ាននិយាយ ព្រោះខ្លាចជនសង្ស័យសម្លាប់។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងជំនាញកំពុងធ្វើការសាកសួរបន្ថែមទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់